أَلَمْ تَرَ أَنَّ ٱللَّهَ يُزْجِى سَحَابًا ثُمَّ يُؤَلِّفُ بَيْنَهُۥ ثُمَّ يَجْعَلُهُۥ رُكَامًا فَتَرَى ٱلْوَدْقَ يَخْرُجُ مِنْ خِلَٰلِهِۦ وَيُنَزِّلُ مِنَ ٱلسَّمَآءِ مِن جِبَالٍ فِيهَا مِنۢ بَرَدٍ فَيُصِيبُ بِهِۦ مَن يَشَآءُ وَيَصْرِفُهُۥ عَن مَّن يَشَآءُ يَكَادُ سَنَا بَرْقِهِۦ يَذْهَبُ بِٱلْأَبْصَٰرِ
Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឱ្យពពករសាត់។ ក្រោយមក ទ្រង់បានប្រមូលផ្តុំវា រួចមក ទ្រង់បានធ្វើឱ្យវាគរលើគ្នា។ ពេលនោះ អ្នកនឹងឃើញទឹកភ្លៀងចេញពីចន្លោះដុំពពកនោះ។ ហើយទ្រង់បានបញ្ចុះពីលើមេឃចេញពីដុំពពកដ៏ក្រាស់ឃ្មឹកដែលប្រៀបដូចជាភ្នំនោះនូវព្រិលដោយវាត្រូវទៅលើជនណាដែលទ្រង់មានចេតនា និងបញ្ចៀសវាចេញអំពីជនណាដែលទ្រង់មានចេតនា។ ពន្លឺនៃផ្លេកបន្ទោរស្ទើរតែឆក់យកក្រសែភ្នែកទៅហើយ។
Khmer Translation - Islamic Community Development Associationតើអ្នក(មូហាំម៉ាត់)មិនបានឃើញទេថា ពិតប្រាកដណាស់ អល់ឡោះបានធ្វើឱ្យពពករសាត់ បន្ទាប់មកទ្រង់ប្រមូលផ្ដុំវា បន្ទាប់ មកទៀតទ្រង់ធ្វើឱ្យវាទៅជាដុំក្រាស់ឃ្មឹក ពេលនោះអ្នកនឹងឃើញ ទឹកភ្លៀងចេញពីចន្លោះរបស់វា។ ហើយទ្រង់បញ្ចុះពីលើមេឃនូវភ្នំ ពពកជាច្រើនដែលនៅក្នុងនោះមានព្រិល។ ហើយទ្រង់នឹងធ្វើឱ្យវា ធ្លាក់ទៅលើអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏នឹងបញ្ចៀស វាចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ពន្លឺនៃផេ្លកបន្ទោរ របស់វាស្ទើរតែឆក់យកក្រសែភ្នែក។