caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Noor វាក្យខណ្ឌ 2

ម៉ាឌីណah · revelation order 102 · 24:2

ٱلزَّانِيَةُ وَٱلزَّانِى فَٱجْلِدُوا۟ كُلَّ وَٰحِدٍ مِّنْهُمَا مِا۟ئَةَ جَلْدَةٍ وَلَا تَأْخُذْكُم بِهِمَا رَأْفَةٌ فِى دِينِ ٱللَّهِ إِن كُنتُمْ تُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَلْيَشْهَدْ عَذَابَهُمَا طَآئِفَةٌ مِّنَ ٱلْمُؤْمِنِينَ

Khmer Translation - Rowwad Translation Centerស្ត្រីក្រមុំ និងបុរសកំលោះដែលប្រព្រឹត្តអំពើហ្ស៊ីណា ចូរពួកអ្នកវាយគេទាំងពីរក្នុងម្នាក់ៗចំនួនមួយរយរំពាត់។ ហើយពួកអ្នកមិនត្រូវអាណិតអាសូរចំពោះពួកគេទាំងពីរដោយមិនអនុវត្តទៅតាមច្បាប់សាសនារបស់អល់ឡោះនោះឡើយ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយចូរឱ្យក្រុមមួយនៃអ្នកដែលមានជំនឿចូលរួមធ្វើជាសាក្សីដឹងឮក្នុងការដាក់ទណ្ឌកម្មពួកគេទាំងពីរផងដែរ។
Khmer Translation - Islamic Community Development Associationស្ដ្រីនិងបុរសដែលហ្ស៊ីណានោះ ចូរពួកអ្នកពិន័យគេក្នុងម្នាក់ៗ មួយរយរំពាត់។ ហើយពួកអ្នកមិនត្រូវអាណិតអាសូរដល់គេទាំងពីរ ក្នុង(ការអនុវត្ដន៍ច្បាប់)សាសនារបស់អល់ឡោះឡើយ ប្រសិនបើ ពួកអ្នកមានជំនឿលើអល់ឡោះ និងថ្ងៃបរលោកមែននោះ។ ហើយ ចូរឱ្យមួយក្រុមនៃបណ្ដាអ្នកដែលមានជំនឿធ្វើជាសាក្សីលើការដាក់ ទណ្ឌកម្មចំពោះគេទាំងពីរ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70