caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Noor វាក្យខណ្ឌ 11

ម៉ាឌីណah · revelation order 102 · 24:11

إِنَّ ٱلَّذِينَ جَآءُو بِٱلْإِفْكِ عُصْبَةٌ مِّنكُمْ لَا تَحْسَبُوهُ شَرًّا لَّكُم بَلْ هُوَ خَيْرٌ لَّكُمْ لِكُلِّ ٱمْرِئٍ مِّنْهُم مَّا ٱكْتَسَبَ مِنَ ٱلْإِثْمِ وَٱلَّذِى تَوَلَّىٰ كِبْرَهُۥ مِنْهُمْ لَهُۥ عَذَابٌ عَظِيمٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលនាំមកនូវការមួលបង្កាច់(ចោទប្រកាន់អាអ៊ីស្ហះ ថាបានប្រព្រឹត្តហ្ស៊ីណា)នោះ គឺជាក្រុមមួយនៃពួកអ្នក(ឱអ្នកមានជំនឿ)នេះឯង។ ចូរពួកអ្នកកុំគិតថា វារឿងអាក្រក់សម្រាប់ពួកអ្នកឱ្យសោះ។ ផ្ទុយទៅវិញ វាជារឿងល្អសម្រាប់ពួកអ្នកទៅវិញទេ។ សម្រាប់បុគ្គលគ្រប់រូបក្នុងចំណោមពួកគេ(ដែលបានចូលរួមក្នុងការចោទប្រកាន់នោះ) គឺត្រូវទទួលចំណែកនៃបាបកម្ម។ ហើយអ្នកដែលទទួលខុសត្រូវធំជាងគេក្នុងរឿងនេះក្នុងចំណោមពួកគេ សម្រាប់រូបគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ពួកដែលបាននាំមកនូវការមួលបង្កាច់ ក្នុងរឿងអាស្រូវនេះ គឺជាក្រុមមួយដែលនៅក្នុងចំណោមពួកអ្នក នេះឯង។ ចូរពួកអ្នកកុំគិតថា វាជាប្រការអាក្រក់សម្រាប់ពួកអ្នក តាមពិតវាគឺជាប្រការល្អសម្រាប់ពួកអ្នកទៅវិញទេ។ សម្រាប់ បុគ្គលគ្រប់រូបក្នុងចំណោមពួកគេនឹងត្រូវទទួលបាបកម្មទៅតាម អ្វីដែលគេបានប្រព្រឹត្ដ។ ហើយអ្នកដែលនៅក្នុងចំណោមពួកគេ ដែលបានបំផុសបំផុល(ការមួលបង្កាច់)ឱ្យទៅជារឿងធំនោះ គេ នឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70