إِنَّهُۥ كَانَ فَرِيقٌ مِّنْ عِبَادِى يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغْفِرْ لَنَا وَٱرْحَمْنَا وَأَنتَ خَيْرُ ٱلرَّٰحِمِينَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើង(អ្នកមានជំនឿ) ពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿហើយ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ និងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអាណិតស្រលាញ់ដ៏ប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់មានមួយក្រុមក្នុងចំណោមខ្ញុំរបស់យើង បួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួកយើងមានជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ពួកយើង ផង ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។