caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hajj វាក្យខណ្ឌ 30

ម៉ាឌីណah · revelation order 103 · 22:30

ذَٰلِكَ وَمَن يُعَظِّمْ حُرُمَٰتِ ٱللَّهِ فَهُوَ خَيْرٌ لَّهُۥ عِندَ رَبِّهِۦ وَأُحِلَّتْ لَكُمُ ٱلْأَنْعَٰمُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ فَٱجْتَنِبُوا۟ ٱلرِّجْسَ مِنَ ٱلْأَوْثَٰنِ وَٱجْتَنِبُوا۟ قَوْلَ ٱلزُّورِ

Khmer Translation - Rowwad Translation Centerទាំងនោះ(គឺជាបទបញ្ជារបស់អល់ឡោះ)។ ហេតុនេះ ជនណាដែលលើកតម្កើងបទបញ្ជារបស់អល់ឡោះ វាគឺជាការប្រសើរសម្រាប់រូបគេនៅឯព្រះជាម្ចាស់របស់គេ។ ហើយគេអនុញ្ញាតឱ្យពួកអ្នកនូវសត្វពាហនៈទាំងឡាយ លើកលែងតែអ្វីដែលគេបានសូត្រប្រាប់ពួកគេ។ ហេតុនេះ ចូរពួកអ្នកចៀសវាងពីប្រការកខ្វក់នៃ(ការគោរព)រូបបដិមានានា និងចូរពួកអ្នកចៀសវាងពីពាក្យសម្តីដែលមិនត្រឹមត្រូវ។
Khmer Translation - Islamic Community Development Associationនោះគឺជា(បទបញ្ជារបស់អល់ឡោះ)។ អ្នកណាហើយ ដែលលើកតម្កើងនូវបទបញ្ញត្ដិរបស់អល់ឡោះ គឺជាការប្រសើរ សម្រាប់គេចំពោះម្ចាស់របស់គេ។ ហើយសត្វពាហនៈគ្រប់ប្រភេទ ត្រូវបានគេអនុញ្ញាតឱ្យពួកអ្នក លើកលែងតែអ្វីដែលត្រូវគេសូត្រ (ហាមឃាត់)ចំពោះពួកអ្នកប៉ុណ្ណោះ។ ដូចេ្នះ ចូរពួកអ្នកចៀសវាង ពីប្រការកខ្វក់អំពី(ការគោរព)រូបសំណាកនានា និងត្រូវចៀសវាង ពីការនិយាយកុហក។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70