فَٱسْتَجَبْنَا لَهُۥ فَكَشَفْنَا مَا بِهِۦ مِن ضُرٍّ وَءَاتَيْنَٰهُ أَهْلَهُۥ وَمِثْلَهُم مَّعَهُمْ رَحْمَةً مِّنْ عِندِنَا وَذِكْرَىٰ لِلْعَٰبِدِينَ
Khmer Translation - Rowwad Translation Centerពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានដកយកគ្រោះនោះចេញពីរូបគេ និងបានប្រទានឱ្យគេនូវក្រុមគ្រួសារ(ដែលគេបានបាត់បង់)នោះមកវិញ ព្រមទាំងប្រទានឱ្យគេដូចអ្វីដែលធ្លាប់មាននៅជាមួយពួកគេ(កាលពីមុន) ជាក្តីមេត្តាករុណាពីយើង និងជាការរំឭកដល់អ្នកដែលគោរពសក្ការៈ(ចំពោះយើង)ទាំងឡាយ។
Khmer Translation - Islamic Community Development Associationដូចេ្នះហើយ យើងបានឆ្លើយតបនូវការបួងសួងសុំរបស់គេ ហើយយើងបានរំដោះភាពគ្រោះថ្នាក់ឱ្យចេញពីខ្លួនគេ។ ហើយយើង បានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេឡើងវិញ ហើយនិងផ្ដល់ឱ្យ ពួកគេដូចអ្វីដែលមាននៅជាមួយពួកគេពីមុនដោយក្ដីមេត្ដាករុណា ពីយើង និងជាការរំលឹកដល់បណ្ដាអ្នកដែលគោរពសក្ការៈចំពោះ យើង។