وَنَضَعُ ٱلْمَوَٰزِينَ ٱلْقِسْطَ لِيَوْمِ ٱلْقِيَٰمَةِ فَلَا تُظْلَمُ نَفْسٌ شَيْـًٔا وَإِن كَانَ مِثْقَالَ حَبَّةٍ مِّنْ خَرْدَلٍ أَتَيْنَا بِهَا وَكَفَىٰ بِنَا حَٰسِبِينَ
Khmer Translation - Rowwad Translation Centerហើយយើងនឹងដាក់ជញ្ជីងយុត្តិធម៌នៅថ្ងៃបរលោក(ដើម្បីថ្លឹងទង្វើពួកគេ)។ ដូចនេះ គ្មានជីវិតណាម្នាក់ត្រូវបានគេបំពានបន្តិចណាឡើយ សូម្បីតែវា(ទង្វើដែលត្រូវថ្លឹង)មានទំហំតូចប៉ុនគ្រាប់ស្ពៃក៏ដោយ ក៏យើងនាំវាមក(ថ្លឹង)ដែរ។ គ្រប់គ្រាន់ហើយដែលយើងជាអ្នកជំនុំជម្រះ។
Khmer Translation - Islamic Community Development Associationហើយយើងនឹងដាក់ជញ្ជីងយុត្ដិធម៌នៅថ្ងៃបរលោក។ ដូចេ្នះ គ្រប់ៗរូបនឹងមិនត្រូវគេបំបាត់អ្វី(ទង្វើរបស់គេ)បន្ដិចឡើយ។ ហើយ សូម្បីវាមានទម្ងន់ដូចគ្រាប់ស្ពៃ ក៏យើងនាំវា(អំពើល្អ និងអំពើអាក្រក់)មកដែរ។ គ្រប់គ្រាន់ហើយយើងជាអ្នកជំនុំជំរះ។