بَلْ مَتَّعْنَا هَٰٓؤُلَآءِ وَءَابَآءَهُمْ حَتَّىٰ طَالَ عَلَيْهِمُ ٱلْعُمُرُ أَفَلَا يَرَوْنَ أَنَّا نَأْتِى ٱلْأَرْضَ نَنقُصُهَا مِنْ أَطْرَافِهَآ أَفَهُمُ ٱلْغَٰلِبُونَ
Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ យើងបានផ្តល់ការសោយសុខដល់ពួកទាំងនោះ និងជីដូនជីតារបស់ពួកគេ រហូតដល់ពួកគេមានអាយុវែង។ តើពួកគេ(ប្រឆាំង)មិនឃើញទេឬថា ជាការពិតណាស់ យើងបានរំដោះយកទឹកដីរបស់ពួកគេដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីទាំងអស់។ ដូច្នេះ តើពួកគេជាអ្នកឈ្នះឬ?
Khmer Translation - Islamic Community Development Associationផ្ទុយទៅវិញ យើងបានផ្ដល់ភាពសប្បាយរីករាយដល់ពួក គេ និងជីដូនជីតារបស់ពួកគេរហូតដល់ពួកគេមានអាយុវែង(ទើប ពួកគេភ្លើតភ្លើនភេ្លចខ្លួនក្នុងការគោរពសក្ការៈមកចំពោះយើង)។ តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ)ដោយយើងកាត់បន្ថយវា (ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ? ដួចេ្នះ តើពួកគេជា ពួកដែលឈ្នះឬ?