وَلَقَدِ ٱسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَحَاقَ بِٱلَّذِينَ سَخِرُوا۟ مِنْهُم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ មានបណ្តាអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ ពួកដែលចំអកឡកឡឺយក្នុងចំណោមពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវានោះ។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនៗអ្នក(មូហាំ-ម៉ាត់)ក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ(ទារុណកម្ម) បានហ៊ុំព័ទ្ធពួកដែលបានប្រមាថមើលងាយបណ្ដាអ្នកនាំសារនូវអ្វី ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវានោះ។