وَمَن يَقُلْ مِنْهُمْ إِنِّىٓ إِلَٰهٌ مِّن دُونِهِۦ فَذَٰلِكَ نَجْزِيهِ جَهَنَّمَ كَذَٰلِكَ نَجْزِى ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerហើយជនណាក្នុងចំណោមពួកគេ(ម៉ាឡាអ៊ីកាត់)ដែលនិយាយថា៖ “ពិតណាស់ ខ្ញុំគឺជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈក្រៅពីទ្រង់”នោះ យើងពិតជានឹងតបស្នងនូវនរកជើហាន់ណាំដល់គេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ពួកដែលបំពាន។
Khmer Translation - Islamic Community Development Associationហើយអ្នកណាម្នាក់ក្នុងចំណោមពួកគេដែលនិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាម្ចាស់ផេ្សងពីទ្រង់នោះ យើងនឹងតបស្នង ដល់គេនូវនរកជើហាន់ណាំជាមិនខាន។ ដូច្នោះដែរ យើងនឹងតប ស្នងចំពោះពួកដែលបំពាន។