يَوْمَ نَطْوِى ٱلسَّمَآءَ كَطَىِّ ٱلسِّجِلِّ لِلْكُتُبِ كَمَا بَدَأْنَآ أَوَّلَ خَلْقٍ نُّعِيدُهُۥ وَعْدًا عَلَيْنَآ إِنَّا كُنَّا فَٰعِلِينَ
Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលយើងនឹងមូរមេឃដូចជាការមូរក្រដាសដែលបានសរសេរ។ ដូចដែលយើងបានផ្តើមបង្កើតពួកគេកាលពីដំបូងនោះដែរ យើងនឹងបង្កើតពួកគេម្តងទៀត។ ជាការសន្យារបស់យើងដ៏ពិតប្រាកដ។ ជាការពិតណាស់ យើងគឺជាអ្នកដែលធ្វើ(តាមការសន្យា)។
Khmer Translation - Islamic Community Development Associationនៅថ្ងៃដែលយើងនឹងមូរមេឃដូចជាអ្នកដែលមូរក្រដាស ទុកសម្រាប់សរសេរ។ យើងនឹងបង្កើត(មនុស្សលោក)ជាថ្មីម្ដង ទៀត(នៅថ្ងៃបរលោក) ដូចដែលយើងបានចាប់ផ្ដើមបង្កើតមុន ដំបូងដូច្នោះដែរ។ ហើយយើងបានសន្យានូវកិច្ចសន្យាមួយចំពោះ ខ្លួនរបស់យើង ពិតប្រាកដណាស់យើងជាអ្នកធ្វើ(នូវអ្វីដែលយើង បានសន្យា)។