caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Taa-Haa វាក្យខណ្ឌ 97

ម៉ាកកah · revelation order 45 · 20:97

قَالَ فَٱذْهَبْ فَإِنَّ لَكَ فِى ٱلْحَيَوٰةِ أَن تَقُولَ لَا مِسَاسَ وَإِنَّ لَكَ مَوْعِدًا لَّن تُخْلَفَهُۥ وَٱنظُرْ إِلَىٰٓ إِلَٰهِكَ ٱلَّذِى ظَلْتَ عَلَيْهِ عَاكِفًا لَّنُحَرِّقَنَّهُۥ ثُمَّ لَنَنسِفَنَّهُۥ فِى ٱلْيَمِّ نَسْفًا

Khmer Translation - Rowwad Translation Centerព្យាការីមូសាតបថា៖ សូមអ្នកចាកចេញទៅ! ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងជីវិត(លោកិយនេះ) គឺអ្នកមានតែពាក្យថា៖ គ្មានទំនាក់ទំនងគ្នាឡើយ។ ហើយពិតប្រាកដណាស់ សម្រាប់អ្នក គឺមានការសន្យាមួយ(នៅថ្ងៃបរលោក)ដោយគេនឹងមិនធ្វើខុសពីកិច្ចសន្យានេះជាដាច់ខាត។ ហើយចូរអ្នកមើលទៅកាន់ព្រះរបស់អ្នក(រូបសំណាក់កូនគោ)ដែលអ្នកនៅតែបន្តគោរពសក្ការៈចំពោះវានោះចុះ។ យើងពិតជានឹងដុតវា បន្ទាប់មក យើងពិតជានឹងបាចវាចូលទៅក្នុងសមុទ្រ(ដើម្បីកុំឲ្យមានសល់ស្លាកស្នាមអ្វីទាំងអស់)។
Khmer Translation - Islamic Community Development Associationគេ(មូសា)បានពោលថា ចូរអ្នកចាកចេញទៅឱ្យឆ្ងាយ. ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងការរស់នៅលើលោកិយ នេះគឺមានតែពាក្យថាៈ គ្មានការទាក់ទងគ្នាទៀតឡើយ។ ហើយពិត ប្រាកដណាស់ ការសន្យាសម្រាប់អ្នក(នៅថ្ងៃបរលោក)នឹងមិនត្រូវ គេធ្វើឱ្យខុសសន្យាជាដាច់ខាត។ ហើយចូរអ្នកមើលទៅចំពោះព្រះ របស់អ្នកដែលអ្នកបានបន្ដការគោរពសក្ការៈចំពោះវារហូតមកនោះ ចុះ យើងពិតជានឹងដុតរំលាយវា បន្ទាប់មកយើងពិតជានឹងបាច ពង្រាយវាទៅក្នុងសមុទ្រ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70