caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Taa-Haa វាក្យខណ្ឌ 86

ម៉ាកកah · revelation order 45 · 20:86

فَرَجَعَ مُوسَىٰٓ إِلَىٰ قَوْمِهِۦ غَضْبَٰنَ أَسِفًا قَالَ يَٰقَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا أَفَطَالَ عَلَيْكُمُ ٱلْعَهْدُ أَمْ أَرَدتُّمْ أَن يَحِلَّ عَلَيْكُمْ غَضَبٌ مِّن رَّبِّكُمْ فَأَخْلَفْتُم مَّوْعِدِى

Khmer Translation - Rowwad Translation Centerក្រោយមក ព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញដោយការខឹងសម្បា និងមានទុក្ខព្រួយជាខ្លាំង(ចំពោះពួកគេ)។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! តើព្រះជាម្ចាស់របស់ពួកអ្នកមិនបានសន្យានឹងពួកអ្នកនូវការសន្យាមួយដ៏ល្អប្រពៃទេឬ? តើការសន្យានោះយូរពេកសម្រាប់ពួកអ្នក ឬមួយពួកអ្នកចង់ឱ្យការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកអ្នកធ្លាក់ទៅលើពួកអ្នក ទើបបានជាពួកអ្នកល្មើសនឹងកិច្ចសន្យារបស់ខ្ញុំបែបនេះ?
Khmer Translation - Islamic Community Development Associationបន្ទាប់មក មូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់ដោយ ការខឹងសម្បា សោកស្ដាយបំផុត។ គាត់បានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. តើម្ចាស់របស់ពួកអ្នកមិនបានសន្យាជាមួយពួកអ្នកនូវកិច្ចសន្យា មួយដ៏ល្អទេឬ? តើកិច្ចសន្យានោះយូរចំពោះពួកអ្នកពេកឬ? ឬមួយ ក៏ពួកអ្នកចង់បានការខឹងសម្បាពីម្ចាស់របស់ពួកអ្នកធ្លាក់លើពួកអ្នក បានជាពួកអ្នកនាំគ្នាក្បត់កិច្ចសន្យារបស់ខ្ញុំនោះ?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70