وَلَقَدْ أَوْحَيْنَآ إِلَىٰ مُوسَىٰٓ أَنْ أَسْرِ بِعِبَادِى فَٱضْرِبْ لَهُمْ طَرِيقًا فِى ٱلْبَحْرِ يَبَسًا لَّا تَخَٰفُ دَرَكًا وَلَا تَخْشَىٰ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ធ្វើដំណើរទាំងយប់(ចេញពីទឹកដីអេហ្ស៊ីប)។ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបង)ដើម្បីបង្កើតជាផ្លូវស្ងួតមួយសម្រាប់ពួកគេដោយអ្នកមិនត្រូវខ្លាចគេតាមទាន់ ហើយក៏មិនត្រូវខ្លាច(លិចលង់)នោះដែរ។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យមូសាថាៈ ចូរអ្នកនាំខ្ញុំរបស់យើងទាំងអស់(អំបូរអ៊ីស្រាអែល)ភៀសខ្លួនទាំង យប់ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបងរបស់អ្នក)ធ្វើជាផ្លូវ ស្ងួតក្នុងសមុទ្រសម្រាប់ពួកគេ ដោយមិនត្រូវខ្លាចពីការតាមទាន់ (របស់ទាហានហ្វៀរអោន)នោះឡើយ ហើយក៏មិនត្រូវខ្លាច(ពីការលង់ទឹក)ដែរ។