أَنِ ٱقْذِفِيهِ فِى ٱلتَّابُوتِ فَٱقْذِفِيهِ فِى ٱلْيَمِّ فَلْيُلْقِهِ ٱلْيَمُّ بِٱلسَّاحِلِ يَأْخُذْهُ عَدُوٌّ لِّى وَعَدُوٌّ لَّهُۥ وَأَلْقَيْتُ عَلَيْكَ مَحَبَّةً مِّنِّى وَلِتُصْنَعَ عَلَىٰ عَيْنِىٓ
Khmer Translation - Rowwad Translation Centerចូរនាងដាក់គេ(មូសា)ទៅក្នុងហឹប ហើយចោលហឹបនោះទៅក្នុងទន្លេចុះ។ ពេលនោះ ទឹកទន្លេនឹងនាំគេទៅកាន់មាត់ច្រាំងវិញ ហើយសត្រូវរបស់យើងនិងសត្រូវរបស់គេ(ហ្វៀរអោន)នឹងយកគេ(ទៅចិញ្ចឹម)ហើយ។ ហើយយើងបានផ្ដល់ឱ្យអ្នក(ឱមូសា)នូវក្តីស្រលាញ់ពីយើង ហើយដើម្បីឲ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោមការឃ្លាំមើលរបស់យើង។
Khmer Translation - Islamic Community Development Associationចូរអ្នក(ម្ដាយ)ដាក់គេ(មូសា)ចូលទៅក្នុងហិប ហើយដាក់ ហិបនោះទៅក្នុងទនេ្ល(ទនេ្លនីលនៅអេហ្ស៊ីប) ពេលនោះទនេ្លនឹងនាំ គេទៅកាន់មាត់ច្រាំង ដើម្បីឱ្យសត្រូវរបស់យើង និងសត្រូវរបស់ គេរើសយកគេ(ទៅចិញ្ចឹម)។ ហើយយើងបានផ្ដល់ឱ្យអ្នកនូវសេចក្ដី ស្រឡាញ់ពីយើង និងដើម្បីឱ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោម ការឃ្លាំមើលរបស់យើង។