يَوْمَئِذٍ يَتَّبِعُونَ ٱلدَّاعِىَ لَا عِوَجَ لَهُۥ وَخَشَعَتِ ٱلْأَصْوَاتُ لِلرَّحْمَٰنِ فَلَا تَسْمَعُ إِلَّا هَمْسًا
Khmer Translation - Rowwad Translation Centerនៅថ្ងៃនោះ ពួកគេនឹងដើរតាម(សំឡេង)អ្នកដែលស្រែកដោយមិនងាកចេញពីសំឡេងនោះឡើយ។ ហើយសំឡេងទាំងឡាយគឺនៅស្ងៀមស្ងាត់ចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរសដោយភាពកោតខ្លាចដោយអ្នកនឹងមិនឮសំឡេងអ្វីក្រៅពីសំឡេងតិចៗនោះឡើយ។
Khmer Translation - Islamic Community Development Associationនៅថ្ងៃនោះពួកគេ(មនុស្សលោក)នឹងដើរតាម(សំឡេង) អ្នកដែលស្រែកហៅ ដោយពុំងាករេពីសំឡេងនោះឡើយ។ ហើយ សំឡេងទាំងឡាយបានឱនលំទោនទៅចំពោះម្ចាស់មហាសប្បុរស។ ហើយអ្នកនឹងមិនឮក្រៅពីសំឡេងតិចៗ(សំឡេងខ្សឹបគ្នា ឬស្នូរជើង) នោះឡើយ។