إِذْ رَءَا نَارًا فَقَالَ لِأَهْلِهِ ٱمْكُثُوٓا۟ إِنِّىٓ ءَانَسْتُ نَارًا لَّعَلِّىٓ ءَاتِيكُم مِّنْهَا بِقَبَسٍ أَوْ أَجِدُ عَلَى ٱلنَّارِ هُدًى
Khmer Translation - Rowwad Translation Centerខណៈពេលដែលគាត់(ព្យាការីមូសា)បានឃើញពន្លឺភ្លើង ពេលនោះគាត់ក៏បានពោលទៅកាន់គ្រួសាររបស់គាត់ថា៖ សូមពួកអ្នក(រង់ចាំ)នៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថា ខ្ញុំនឹងនាំយកភ្លើងមួយដុំនោះមក(បង្កាត់)ឱ្យពួកអ្នក ឬក៏ខ្ញុំអាចនឹងជួបការចង្អុលបង្ហាញនៅកន្លែងភ្លើងនោះ។
Khmer Translation - Islamic Community Development Associationនៅពេលដែល(មូសាធ្វើដំណើរ)គាត់បានឃើញពន្លឺភ្លើង មួយ ហើយគាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ ចូរពួកអ្នក នៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើងមួយ សង្ឃឹម ថាខ្ញុំនឹងយកភ្លើងមួយដុំមកបង្កាត់ឱ្យពួកអ្នក ឬក៏ខ្ញុំនឹងជួបការចង្អុល បង្ហាញនៅកន្លែងពន្លឺភ្លើងនោះ។