وَقُلْنَا يَٰٓـَٔادَمُ ٱسْكُنْ أَنتَ وَزَوْجُكَ ٱلْجَنَّةَ وَكُلَا مِنْهَا رَغَدًا حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerហើយយើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱអាហ្ទាំ! ចូរអ្នក និងភរិយារបស់អ្នក(ហាវ៉ា)រស់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានចុះនូវអ្វីដែលមាននៅក្នុងវា(ឋានសួគ៌)តាមក្តីប្រាថ្នារបស់អ្នកទាំងពីរ។ តែអ្នកទាំងពីរមិនត្រូវទៅជិតដើមឈើមួយដើមនេះ(ជាដាច់ខាត)។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។
Khmer Translation - Islamic Community Development Associationហើយយើងបានមានបន្ទូលថាៈ ឱអាដាំ. ចូរអ្នកនិង ភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌នេះ ហើយចូរអ្នកទាំងពីរបរិភោគអំពីវា(ផលានុផល)ដោយរីករាយតាមសេចក្ដីត្រូវការចុះ តែអ្នកទាំងពីរមិនត្រូវទៅជិតដើមឈើមួយនេះឡើយ។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពាន។