وَإِذَا تَوَلَّىٰ سَعَىٰ فِى ٱلْأَرْضِ لِيُفْسِدَ فِيهَا وَيُهْلِكَ ٱلْحَرْثَ وَٱلنَّسْلَ وَٱللَّهُ لَا يُحِبُّ ٱلْفَسَادَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលគេបានចាកចេញ(ពីអ្នក) គឺគេព្យាយាមនៅលើផែនដីនេះក្នុងគោលបំណងបង្កវិនាសកម្មនៅលើវា ហើយបំផ្លិចបំផ្លាញកសិផល និងសត្វពាហនៈនានា។ ហើយអល់ឡោះទ្រង់មិនស្រលាញ់អំពើវិនាសកម្មឡើយ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលគេត្រឡប់ចេញទៅ គេតែងតែដើរ នៅលើផែនដីនេះដើម្បីបង្កវិនាសកម្មនិងបំផ្លិចបំផ្លាញផលដំណាំនិង សត្វពាហនៈ។ ហើយអល់ឡោះមិនស្រឡាញ់អំពើវិនាសកម្មឡើយ។