وَلَن تَرْضَىٰ عَنكَ ٱلْيَهُودُ وَلَا ٱلنَّصَٰرَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُمْ قُلْ إِنَّ هُدَى ٱللَّهِ هُوَ ٱلْهُدَىٰ وَلَئِنِ ٱتَّبَعْتَ أَهْوَآءَهُم بَعْدَ ٱلَّذِى جَآءَكَ مِنَ ٱلْعِلْمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِىٍّ وَلَا نَصِيرٍ
Khmer Translation - Rowwad Translation Centerហើយពួកយូដា និងពួកគ្រឹស្ទាននឹងមិនពេញចិត្តចំពោះអ្នក(ព្យាការីមូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកដើរតាមសាសនាពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ការចង្អុលបង្ហាញរបស់អល់ឡោះ ទើបជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយប្រសិនបើអ្នកដើរតាមចំណង់តណ្ហារបស់ពួកគេ ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ អ្នកពិតជាគ្មានអ្នកគាំពារ និងអ្នកជួយមកពីអល់ឡោះឡើយ។
Khmer Translation - Islamic Community Development Associationហើយពួកយ៉ាហ៊ូទីនិងណាសរ៉នីមិនពេញចិត្ដនឹងអ្នក (មូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកកាន់តាមសាសនារបស់ ពួកគេ។ ចូរអ្នកប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ របស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយប្រសិន បើអ្នកតាមចំណង់របស់ពួកគេបន្ទាប់ពីអ្នកបានទទួលចំណេះដឹង ហើយ(គម្ពីរគួរអាន) អ្នកពិតជាគ្មានអ្នកគាំពារ និងអ្នកជួយពី (ទារុណកម្ម)អល់ឡោះឡើយ។