وَقَالُوا۟ ٱتَّخَذَ ٱللَّهُ وَلَدًا سُبْحَٰنَهُۥ بَل لَّهُۥ مَا فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ كُلٌّ لَّهُۥ قَٰنِتُونَ
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីន)បាននិយាយថា៖ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំបំផុត(អំពីរឿងនេះ)។ ផ្ទុយទៅវិញ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ រាល់អ្វីៗទាំងអស់ គឺឱនលំទោនទៅចំពោះទ្រង់។
Khmer Translation - Islamic Community Development Associationហើយពួកគេ(យ៉ាហ៊ូទី ណាសរ៉នី និងពួកមូស្ហរីគីន)បាន និយាយថាៈ អល់់ឡោះមានបុត្រ។ ទ្រង់មហាស្អាតស្អំ. ផ្ទុយទៅវិញ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់ ទ្រង់។ អី្វៗទាំងអស់នេះគឺគោរពប្រតិបត្ដិចំពោះទ្រង់។