وَلَا تَكُونُوا۟ كَٱلَّتِى نَقَضَتْ غَزْلَهَا مِنۢ بَعْدِ قُوَّةٍ أَنكَٰثًا تَتَّخِذُونَ أَيْمَٰنَكُمْ دَخَلًۢا بَيْنَكُمْ أَن تَكُونَ أُمَّةٌ هِىَ أَرْبَىٰ مِنْ أُمَّةٍ إِنَّمَا يَبْلُوكُمُ ٱللَّهُ بِهِۦ وَلَيُبَيِّنَنَّ لَكُمْ يَوْمَ ٱلْقِيَٰمَةِ مَا كُنتُمْ فِيهِ تَخْتَلِفُونَ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកកុំធ្វើខ្លួនឲ្យដូចជាស្ត្រីម្នាក់ដែលបានធ្វើឲ្យអំបោះហុងរបស់នាងខូច ក្រោយពីនាងបានរុំវាយ៉ាងណែនហើយនោះ។ ពួកអ្នកបានធ្វើឱ្យពាក្យសម្បថរបស់ពួកអ្នកក្លាយទៅជាការបោកប្រាស់គ្នារវាងពួកអ្នកដោយសារ(ពួកអ្នកឃើញថា)ក្រុមមួយ(ក្រុមរបស់ពួកអ្នក) មានភាពខ្លាំងក្លាជាងក្រុមមួយទៀត។ តាមពិត អល់ឡោះទ្រង់គ្រាន់តែសាកល្បងពួកអ្នកតាមរយៈវា(ការឲ្យគោរពតាមកិច្ចសន្យា)ប៉ុណ្ណោះ និងដើម្បីទ្រង់បញ្ជាក់ដល់ពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកខ្វែងគំនិតគ្នានៅក្នុងវា។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកកុំធ្វើដូចស្រី្ដម្នាក់ដែលបានធ្វើឱ្យអំបោះ ហុងរបស់នាងខូចក្រោយពីនាងបានមូរវាណែនហើយនោះឱ្យសោះ។ ពួកអ្នកយកការស្បថរបស់ពួកអ្នកមកបោកបញ្ឆោតរវាងពួកអ្នក ខ្លួនឯងព្រោះតែយល់ថាៈ ក្រុមមួយប្រសើរជាងក្រុមមួយទៀត ។ ពិតប្រាកដណាស់ អល់ឡោះគ្រាន់តែសាកល្បងពួកអ្នកប៉ុណ្ណោះ។ ហើយទ្រង់ពិតជានឹងបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនៅថ្ងៃបរលោក នូវអ្វីៗដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នានោះ។