وَأَوْحَىٰ رَبُّكَ إِلَى ٱلنَّحْلِ أَنِ ٱتَّخِذِى مِنَ ٱلْجِبَالِ بُيُوتًا وَمِنَ ٱلشَّجَرِ وَمِمَّا يَعْرِشُونَ
Khmer Translation - Rowwad Translation Centerហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបញ្ជូនសារទៅកាន់សត្វឃ្មុំថា៖ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងនៅតាមដើមឈើមួយចំនួន ក៏ដូចជានៅតាមដំបូលដែលមនុស្សសាងសង់។
Khmer Translation - Islamic Community Development Associationហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)បានបញ្ជាទៅសត្វឃ្មុំ ថាៈ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងដើមឈើទាំងឡាយ ហើយនិងនៅតាមអ្វីដែលពួកគេ(មនុស្សលោក)សាងសង់។