وَلَا تَقُولُوا۟ لِمَا تَصِفُ أَلْسِنَتُكُمُ ٱلْكَذِبَ هَٰذَا حَلَٰلٌ وَهَٰذَا حَرَامٌ لِّتَفْتَرُوا۟ عَلَى ٱللَّهِ ٱلْكَذِبَ إِنَّ ٱلَّذِينَ يَفْتَرُونَ عَلَى ٱللَّهِ ٱلْكَذِبَ لَا يُفْلِحُونَ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នក(ឱពួកមុស្ហរីគីន)កុំនិយាយនូវអ្វីដែលអណ្តាតរបស់ពួកអ្នកពិពណ៌នាដោយភូតកុហកថា៖ អាហារនេះគេអនុញ្ញាត(ឱ្យទទួលទាន) ហើយអាហារនេះគេមិនអនុញ្ញាត ដើម្បីប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះឲ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះនោះនឹងមិនទទួលបានជោគជ័យឡើយ។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកកុំនិយាយនូវពាក្យភូតកុហកចំពោះ អ្វីដែលអណ្ដាតរបស់ពួកអ្នកពណ៌នាថាៈ នេះជារបស់ហាឡាល់ (ស្របនឹងច្បាប់អ៊ីស្លាម)ហើយនេះជារបស់ហារ៉ម(ផ្ទុយនឹងច្បាប់ អ៊ីស្លាម)ដើម្បីពួកអ្នកប្រឌិតឡើងនូវពាក្យភូតកុហកទៅលើ អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតពាក្យភូត កុហកលើអល់ឡោះនោះ គឺពួកគេមិនជោគជ័យឡើយ។