فَكُلُوا۟ مِمَّا رَزَقَكُمُ ٱللَّهُ حَلَٰلًا طَيِّبًا وَٱشْكُرُوا۟ نِعْمَتَ ٱللَّهِ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
Khmer Translation - Rowwad Translation Centerហេតុនេះ ចូរពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ទទួលទានចុះអំពីចំណីអាហារដែលគេអនុញ្ញាត(ហាឡាល់) ស្អាតស្អំ ដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក។ ហើយចូរពួកអ្នកដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ ប្រសិនបើពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)មែននោះ។
Khmer Translation - Islamic Community Development Associationដូចេ្នះ ចូរពួកអ្នក(មានជំនឿ)បរិភោគនូវអ្វីដែល ហាឡាល់ស្អាតស្អំដែលអល់ឡោះបានប្រទានឱ្យពួកអ្នកចុះ។ ហើយ ចូរពួកអ្នកថ្លែងអំណរគុណចំពោះនៀកម៉ាត់របស់អល់ឡោះ ប្រសិន បើពួកអ្នកគោរពសកា្ករៈទៅចំពោះទ្រង់នោះ។