مَن كَفَرَ بِٱللَّهِ مِنۢ بَعْدِ إِيمَٰنِهِۦٓ إِلَّا مَنْ أُكْرِهَ وَقَلْبُهُۥ مُطْمَئِنٌّۢ بِٱلْإِيمَٰنِ وَلَٰكِن مَّن شَرَحَ بِٱلْكُفْرِ صَدْرًا فَعَلَيْهِمْ غَضَبٌ مِّنَ ٱللَّهِ وَلَهُمْ عَذَابٌ عَظِيمٌ
Khmer Translation - Rowwad Translation Centerជនណាដែលគ្មានជំនឿនឹងអល់ឡោះក្រោយពីមានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បាពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ ទាំងដែលចិត្តរបស់គេវិញនៅនឹងនរលើសេចក្តីជំនឿប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជនណាដែលបើកចិត្តទទួលយកភាពគ្មានជំនឿនោះ ពួកគេនឹងទទួលនូវការខឹងសម្បាពីអល់ឡោះ ហើយសម្រាប់ពួកគេ គឺនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
Khmer Translation - Islamic Community Development Associationអ្នកណាហើយបានប្រឆាំងនឹងអល់ឡោះក្រោយពីគេ មានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បាពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ ហើយចិត្ដរបស់គេនឹង នរនឹងជំនឿប៉ុណ្ណោះ។ ប៉ុន្ដែអ្នកណាហើយដែលព្រមទទួលយកភាព គ្មានជំនឿនោះ គឺពួកគេនឹងទទួលការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។