قُل لِّعِبَادِىَ ٱلَّذِينَ ءَامَنُوا۟ يُقِيمُوا۟ ٱلصَّلَوٰةَ وَيُنفِقُوا۟ مِمَّا رَزَقْنَٰهُمْ سِرًّا وَعَلَانِيَةً مِّن قَبْلِ أَن يَأْتِىَ يَوْمٌ لَّا بَيْعٌ فِيهِ وَلَا خِلَٰلٌ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿឲ្យពួកគេប្រតិបត្តិសឡាត និងបរិច្ចាគអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង និងលាតត្រដាងមុននឹងថ្ងៃមួយ(ថ្ងៃបរលោក)បានមកដល់ដែលគ្មានទេការលក់ដូរ ហើយក៏គ្មានដែរចំណងមិត្តភាព(ក្នុងថ្ងៃនោះ)។
Khmer Translation - Islamic Community Development Associationចូរអ្នកពោលទៅកាន់បណ្ដាខ្ញុំរបស់យើងដែលមានជំនឿ ឱ្យពួកគេប្រតិបត្ដិសឡាតនិងឱ្យពួកគេបរិច្ចាគអំពីអ្វីៗដែលយើង បានផ្ដល់លាភសក្ការៈឱ្យពួកគេ ដោយអាថ៌កំបាំង និងលាតត្រដាង មុននឹងថ្ងៃដែលគ្មានការលក់ដូរនិងថ្ងៃដែលគ្មានមិត្ដភក្ដិមកដល់។