بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓر كِتَٰبٌ أَنزَلْنَٰهُ إِلَيْكَ لِتُخْرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذْنِ رَبِّهِمْ إِلَىٰ صِرَٰطِ ٱلْعَزِيزِ ٱلْحَمِيدِ
Khmer Translation - Rowwad Translation Centerអាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដើម្បីឱ្យអ្នកនាំមនុស្សលោកចេញពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ពន្លឺ(ការមានជំនឿ)តាមការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេទៅកាន់មាគ៌ារបស់អ្នកដ៏មហាខ្លាំងពូកែ ជាអ្នកដែលគេកោតសរសើរ។
Khmer Translation - Islamic Community Development Associationអាលីហ្វ ឡាម រ៉ ។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះឱ្យ អ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដឹកនាំមនុស្សលោកចេញពីភាពងងឹត (គ្មានជំនឿ)ទៅរកភាពមានពន្លឺ(មានជំនឿ)តាមការអនុញ្ញាតពី ម្ចាស់របស់ពួកគេទៅរកមាគ៌ារបស់ទ្រង់ដែលមហាខ្លាំងពូកែ ជាទីកោតសរសើរបំផុត។