قَالُوٓا۟ أَءِنَّكَ لَأَنتَ يُوسُفُ قَالَ أَنَا۠ يُوسُفُ وَهَٰذَآ أَخِى قَدْ مَنَّ ٱللَّهُ عَلَيْنَآ إِنَّهُۥ مَن يَتَّقِ وَيَصْبِرْ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُحْسِنِينَ
Khmer Translation - Rowwad Translation Centerពួកគេក៏សួរថា៖ តើអ្នកគឺជាយូសុះមែនឬ? គាត់បានតបថា៖ យើងហ្នឹងហើយជាយូសុះ ហើយនេះ ជាប្អូនប្រុសបង្កើតរបស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រោសប្រទានដល់ពួកយើង។ ពិតណាស់ ជនណាហើយដែលកោតខ្លាចអល់ឡោះ និងមានភាពអត់ធ្មត់នោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំបាត់ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។
Khmer Translation - Islamic Community Development Associationពួកគេ(បងយូសុហ្វ)បាននិយាយថាៈ តើលោកប្រាកដជា យូសុហ្វឬ? គាត់បានឆ្លើយថាៈ យើងជាយូសុហ្វ ហើយនេះជាប្អូន របស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះបានប្រោស ប្រទានដល់ពួកយើង(ឱ្យយើងបានជួបគ្នាវិញ)។ ពិតប្រាកដណាស់ អ្នកណាហើយដែលកោតខ្លាចនិងអត់ធ្មត់ អល់ឡោះពិតជាមិន បំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលធ្វើល្អនោះឡើយ។