قَالَ بَلْ سَوَّلَتْ لَكُمْ أَنفُسُكُمْ أَمْرًا فَصَبْرٌ جَمِيلٌ عَسَى ٱللَّهُ أَن يَأْتِيَنِى بِهِمْ جَمِيعًا إِنَّهُۥ هُوَ ٱلْعَلِيمُ ٱلْحَكِيمُ
Khmer Translation - Rowwad Translation Centerគាត់បានតបថា៖ ផ្ទុយទៅវិញ ពួកឯងទេដែលជាអ្នកប្រឌិតរឿងនេះឡើងដោយខ្លួនឯងនោះ។ ដូចនេះ ការអត់ធ្មត់ គឺជាការប្រសើរបំផុត។ សង្ឃឹមថាអល់ឡោះនឹងនាំពួកគេទាំងអស់មកជួបយើងវិញជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិតបំផុត។
Khmer Translation - Islamic Community Development Associationគាត់(ឪពុក)បានពោលថា ផ្ទុយទៅវិញ ពួកអ្នកទេ ដែលជាអ្នកប្រឌិតរឿងនេះឡើង។ ដូចនេះការអត់ធ្មត់ វាជាការ ប្រសើរបំផុត(សម្រាប់ខ្ញុំ)។ សង្ឃឹមថា អល់ឡោះនឹងនាំពួកគេ ទាំងអស់គ្នាមកជួបយើងវិញ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិត។