فَلَمَّا جَهَّزَهُم بِجَهَازِهِمْ جَعَلَ ٱلسِّقَايَةَ فِى رَحْلِ أَخِيهِ ثُمَّ أَذَّنَ مُؤَذِّنٌ أَيَّتُهَا ٱلْعِيرُ إِنَّكُمْ لَسَٰرِقُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលគាត់(ព្យាការីយូសុះ)បានរៀបចំបង្វេចស្បៀងអាហារឲ្យពួកគេរួចហើយនោះ គាត់ក៏បានដាក់ផ្តិលមាស(របស់ស្តេច)ទៅក្នុងថង់ប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)។ រួចមក មានអ្នកប្រកាសម្នាក់បានស្រែកប្រកាសទៅកាន់ពួកគេថា៖ ឱម្ចាស់អូដ្ឋដែលដឹកស្បៀង! ពិតប្រាកដណាស់ ពួកអ្នកគឺជាចោរ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលគាត់(យូសុហ្វ)បានរៀបចំទុកដាក់ ស្បៀងដែលជាតម្រូវការបស់ពួកគេនោះ គាត់ក៏បានដាក់ផ្ដិលមាស ទៅក្នុងថង់ប្អូនរបស់គាត់។ បន្ទាប់មកមានម្នាក់បានស្រែកថាៈ ឱ ពួកអ្នកធ្វើដំណើរ. ពិតប្រាកដណាស់ ពួកអ្នកជាអ្នកលួច។