caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Hud វាក្យខណ្ឌ 84

ម៉ាកកah · revelation order 52 · 11:84

وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا قَالَ يَٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُۥ وَلَا تَنقُصُوا۟ ٱلْمِكْيَالَ وَٱلْمِيزَانَ إِنِّىٓ أَرَىٰكُم بِخَيْرٍ وَإِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ مُّحِيطٍ

Khmer Translation - Rowwad Translation Centerហើយ(យើងបានបញ្ជូន)ទៅកាន់កុលសម្ព័ន្ធម៉ាទយ៉ាន់នូវព្យាការីស៊្ហូអែបដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងការថ្លឹងឲ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំសង្កេតឃើញថាពួកអ្នកមានជីវភាពល្អប្រសើរហើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនាថ្ងៃដែលគ្មានកន្លែងអាចគេចផុត(ពីវា)បានឡើយ។
Khmer Translation - Islamic Community Development Associationហើយ(យើងបានបញ្ជូន)ស៊្ហូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ។ ស៊្ហូអែបបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរ ពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ចូរ ពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងការថ្លឹង។ ខ្ញុំពិតជាឃើញពួក អ្នកមានភាពល្អប្រសើរ រីកចំរើន ហើយពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មហុំព័ទ្ធពួកអ្នកគ្រប់ទិសទីនៅថ្ងៃណាមួយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70