إِلَّا مَن رَّحِمَ رَبُّكَ وَلِذَٰلِكَ خَلَقَهُمْ وَتَمَّتْ كَلِمَةُ رَبِّكَ لَأَمْلَأَنَّ جَهَنَّمَ مِنَ ٱلْجِنَّةِ وَٱلنَّاسِ أَجْمَعِينَ
Khmer Translation - Rowwad Translation Centerលើកលែងតែជនណាដែលព្រះជាម្ចាស់របស់អ្នកមានក្តីមេត្តាករុណាចំពោះគេប៉ុណ្ណោះ។ ដូច្នោះហើយដែលទ្រង់បង្កើតពួកគេ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកដែលមានសំណាងអាក្រក់ និងអ្នកដែលមានសំណាងល្អ។ ហើយពាក្យបន្ទូលនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់រួចជាស្រេចថា៖ ទ្រង់នឹងបំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកទាំងអស់។
Khmer Translation - Islamic Community Development Associationលើកលែងតែអ្នកណាដែលម្ចាស់របស់អ្នកបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ហេតុនេះហើយទើបទ្រង់បានបង្កើតពួកគេ។ ហើយពាក្យសន្យានៃម្ចាស់របស់អ្នកបានកំណត់រួចជាសេ្រច(ដោយ ទ្រង់ពោលថា) ពិតប្រាកដណាស់ យើងនឹងបំពេញនរកជើហាន់ណាំ ដោយជិននិងមនុស្សលោកមួយចំនួនជាមួយគ្នាទាំងអស់។