فَلَمَّآ أَلْقَوْا۟ قَالَ مُوسَىٰ مَا جِئْتُم بِهِ ٱلسِّحْرُ إِنَّ ٱللَّهَ سَيُبْطِلُهُۥٓ إِنَّ ٱللَّهَ لَا يُصْلِحُ عَمَلَ ٱلْمُفْسِدِينَ
Khmer Translation - Rowwad Translation Centerហើយនៅពេលពួកគេបានបោះ(នូវមន្តអាគមរបស់ពួកគេ) ព្យាការីមូសាក៏បាននិយាយថា៖ អ្វីដែលពួកអ្នកបាននាំមកនោះ វាគ្រាន់តែជាមន្តអាគមប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះនឹងធ្វើឱ្យវាក្លាយជាអសារបង់(គ្មានប្រសិទ្ធភាព)ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មឡើយ។
Khmer Translation - Islamic Community Development Associationហើយនៅពេលពួកគេបានបោះនោះ មូសាក៏បានពោល ថាៈ អ្វីដែលពួកអ្នកបានបោះនោះ វាគឺជាមន្ដអាគម។ ពិតប្រាកដ ណាស់ អល់ឡោះនឹងធ្វើឱ្យវាគ្មានប្រសិទ្ធភាពឡើយ។ ពិតប្រាកដ ណាស់ អល់ឡោះមិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មឡើយ។