قَالُوٓا۟ أَجِئْتَنَا لِتَلْفِتَنَا عَمَّا وَجَدْنَا عَلَيْهِ ءَابَآءَنَا وَتَكُونَ لَكُمَا ٱلْكِبْرِيَآءُ فِى ٱلْأَرْضِ وَمَا نَحْنُ لَكُمَا بِمُؤْمِنِينَ
Khmer Translation - Rowwad Translation Centerពួកគេបានតបថា៖ តើអ្នកមកកាន់ពួកយើងដើម្បីឱ្យពួកយើងបែរចេញពីអ្វី(សាសនា)ដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងប្រកាន់យក និងដើម្បីឱ្យអ្នកទាំងពីរទទួលបានអំណាចគ្រប់គ្រងនៅលើផែនដីនេះឬ? ពួកយើងមិនទទួលស្គាល់អ្នកទាំងពីរ(ថាជាអ្នកនាំសារពីព្រះជាម្ចាស់)ឡើយ។
Khmer Translation - Islamic Community Development Associationពួកគេបាននិយាយថាៈ តើអ្នកបានមកកាន់ពួកយើង ដើម្បីឱ្យពួកយើងបែរចេញពីអ្វី(ជំនឿ)ដែលពួកយើងបានទទួល វាពីដូនតារបស់យើង និងដើម្បីអ្នកទាំងពីរអាចទទួលបាននូវភាព ខ្ពង់ខ្ពស់នៅលើផែនដីឬ? ចំណែកពួកយើងវិញមិនមានជំនឿលើ អ្នកទាំងពីរឡើយ។