لَٰكِنِ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ جَٰهَدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ وَأُو۟لَٰٓئِكَ لَهُمُ ٱلْخَيْرَٰتُ وَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ
Khmer Translation - Rowwad Translation Centerចំណែកឯអ្នកនាំសារ(មូហាំម៉ាត់) និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់វិញ ពួកគេបានតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេ។ អ្នកទាំងនោះហើយ សម្រាប់ពួកគេនឹងទទួលបាននូវប្រការល្អជាច្រើន។ ហើយអ្នកទាំងនោះ ពួកគេគឺជាអ្នកដែលទទួលបានជោគជ័យ។
Khmer Translation - Islamic Community Development Associationប៉ុន្ដែអ្នកនាំសារ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេ (មូហាំម៉ាត់)ពួកគេបានតស៊ូធ្វើសង្គ្រាមដោយទ្រព្យសម្បតិ្ដ និងខ្លួន ប្រាណរបស់ពួកគេ(ដើម្បីអល់ឡោះ)។ ហើយអ្នកទាំងនោះនឹង ទទួលបានផលល្អ ហើយអ្នកទាំងនោះជាអ្នកដែលជោគជ័យ។