فَإِذَا ٱنسَلَخَ ٱلْأَشْهُرُ ٱلْحُرُمُ فَٱقْتُلُوا۟ ٱلْمُشْرِكِينَ حَيْثُ وَجَدتُّمُوهُمْ وَخُذُوهُمْ وَٱحْصُرُوهُمْ وَٱقْعُدُوا۟ لَهُمْ كُلَّ مَرْصَدٍ فَإِن تَابُوا۟ وَأَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ فَخَلُّوا۟ سَبِيلَهُمْ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerដូចនេះ បើកាលណាបណ្តាខែពិសិដ្ឋ(ដែលពួកអ្នកបានឱ្យពួកមុស្ហរីគីនមានសុវត្ថិភាពនោះ)បានបញ្ចប់ ចូរពួកអ្នកសម្លាប់ពួកមុស្ហរីគីនចុះនៅកន្លែងណាក៏ដោយដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកចាប់ពួកគេឈ្លើយសឹក និងឡោមព័ទ្ធពួកគេ ព្រមទាំងចាំឃ្លាំមើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេសារភាពកំហុស ហើយប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់នោះ ដូច្នេះ ចូរពួកអ្នកបោះបង់(បញ្ឈប់)ការសម្លាប់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationកាលណាខែពិសិដ្ឋបានកន្លងផុតទៅ ចូរពួកអ្នកសម្លាប់ពួក មូស្ហរិគីនចុះ ទោះបីជាពួកអ្នកបានជួបពួកគេនៅទីណាក៏ដោយ ហើយចូរចាប់ពួកគេ និងឡោមព័ទ្ធពួកគេ ហើយពួកអ្នកត្រូវឃ្លាំ មើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេបានសារភាពកំហុស ហើយប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះ ចូរពួកអ្នកដោះ លែងពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។