إِنَّمَا ٱلْمُؤْمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتْ قُلُوبُهُمْ وَإِذَا تُلِيَتْ عَلَيْهِمْ ءَايَٰتُهُۥ زَادَتْهُمْ إِيمَٰنًا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
Khmer Translation - Rowwad Translation Centerតាមពិត បណ្តាអ្នកដែលមានជំនឿ(យ៉ាងពិតប្រាកដ)នោះ គឺបណ្តាអ្នកដែលនៅពេលមានគេរំឭកចំពោះអល់ឡោះជាម្ចាស់នោះ ដួងចិត្តរបស់ពួកគេមានភាពញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ វាធ្វើឱ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្តចំពោះព្រះជាម្ចាស់របស់ពួកគេ(តែមួយគត់)។
Khmer Translation - Islamic Community Development Associationតាមពិតបណ្ដាអ្នកដែលមានជំនឿនោះ គឺជាបណ្ដាអ្នកដែល នៅពេលមានគេរំលឹកចំពោះអល់ឡោះ ចិត្ដរបស់ពួកគេមានការភ័យ ខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ ទ្រង់ឱ្យពួកគេស្ដាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការ ទុកចិត្ដ។