وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشْرَىٰ وَلِتَطْمَئِنَّ بِهِۦ قُلُوبُكُمْ وَمَا ٱلنَّصْرُ إِلَّا مِنْ عِندِ ٱللَّهِ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ
Khmer Translation - Rowwad Translation Centerហើយអល់ឡោះបញ្ជូនម៉ាឡាអ៊ីកាត់មក គឺគ្មានអ្វីក្រៅពីជាការផ្តល់ដំណឹងរីករាយ(ដល់ពួកអ្នក) និងដើម្បីធ្វើឱ្យចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាប៉ុណ្ណោះ។ ហើយគ្មានជ័យជម្នះនោះឡើយ លើកលែងតែមកពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Khmer Translation - Islamic Community Development Associationហើយអល់ឡោះធ្វើយ៉ាងនេះគ្មានអ្វីក្រៅពីការផ្ដល់ដំណឹង រីករាយ និងដើម្បីធ្វើឱ្យចិត្ដរបស់ពួកអ្នកនឹងនរដោយសារវា(ជ័យជំនះ)នោះទេ។ ហើយគ្មានជ័យជំនះណាក្រៅពីជ័យជំនះមកពី អល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។