فَتَوَلَّىٰ عَنْهُمْ وَقَالَ يَٰقَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَةَ رَبِّى وَنَصَحْتُ لَكُمْ وَلَٰكِن لَّا تُحِبُّونَ ٱلنَّٰصِحِينَ
Khmer Translation - Rowwad Translation Centerបន្ទាប់មក ព្យាការីសឡេះក៏បានបែរចេញពីពួកគេ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកផងដែរ។ ក៏ប៉ុន្តែពួកអ្នកមិនចូលចិត្តអ្នកដែលផ្តល់ដំបូន្មានទាំងឡាយនោះឡើយ។
Khmer Translation - Islamic Community Development Associationបន្ទាប់មកគេ(សឡេះ)បានបែរចេញពីពួកគេ ហើយ ក៏ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពិតជាបានផ្ដល់ឱ្យពួកអ្នកនូវសារពី ម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្ដល់ដំបូន្មានដល់ពួកអ្នកដែរ ប៉ុន្ដែពួក អ្នកមិនពេញចិត្ដនឹងបណ្ដាអ្នកដែលផ្ដល់ដំបូន្មាននោះឡើយ។