لَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦ فَقَالَ يَٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُۥٓ إِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់ដោយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)។
Khmer Translation - Islamic Community Development Associationជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុមរបស់គេ ហើយគេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណាផេ្សងពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំព្រួយបារម្ភខ្លាចពួកអ្នកទទួលទារុណកម្មនាថ្ងៃ ដ៏មហិមា(ថ្ងៃបរលោក)។