إِنَّ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِنَا وَٱسْتَكْبَرُوا۟ عَنْهَا لَا تُفَتَّحُ لَهُمْ أَبْوَٰبُ ٱلسَّمَآءِ وَلَا يَدْخُلُونَ ٱلْجَنَّةَ حَتَّىٰ يَلِجَ ٱلْجَمَلُ فِى سَمِّ ٱلْخِيَاطِ وَكَذَٰلِكَ نَجْزِى ٱلْمُجْرِمِينَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្តុតាងទាំងឡាយរបស់យើង និងក្អេងក្អាងចំពោះវា(មិនព្រមទទួលយក) គេនឹងមិនបើកទ្វារមេឃាសម្រាប់ពួកគេឡើយ ហើយពួកគេក៏មិនអាចចូលឋានសួគ៌បាននោះដែរ លុះត្រាតែសត្វអូដ្ឋអាចចូលក្នុងរន្ធម្ជុលបាន។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះអ្នកដែលប្រព្រឹត្តិអាក្រក់ទាំងឡាយ។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្ដុតាងទាំង ឡាយរបស់យើង និងអួតអាងប្រឆាំងចំពោះវា គេនឹងមិនបើកទ្វារ មេឃសម្រាប់ពួកនេះឡើយ(ពេលដែលពួកនេះស្លាប់) ហើយពួក នេះមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែសត្វអូដ្ឋអាចចូល ក្នុងរន្ធម្ជុលបាន។ ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលធ្វើ អាក្រក់។