يَٰبَنِىٓ ءَادَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ ءَايَٰتِى فَمَنِ ٱتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
Khmer Translation - Rowwad Translation Centerឱកូនចៅអាហ្ទាំ! ប្រសិនបើបណ្តាអ្នកនាំសារពីក្នុងចំណោមពួកអ្នកបានមកដល់ពួកអ្នក ដោយពួកគាត់សូត្រឱ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើងនោះ (ចូរពួកអ្នកគោរពប្រតិបត្តិតាមពួកគាត់ចុះ)។ ជាការពិតណាស់ ជនណាដែលកោតខ្លាច(អល់ឡោះ) ព្រមទាំងបានកែលម្អ(នូវទង្វើរបស់ខ្លួន)នោះ ពួកគេពិតជាគ្មានការភ័យខ្លាច ហើយក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។
Khmer Translation - Islamic Community Development Associationឱកូនចៅអាដាំ. ប្រសិនបើបណ្ដាអ្នកនាំសារក្នុងចំណោម ពួកអ្នកពិតជាមកដល់ពួកអ្នកដោយពួកគេនិទានឱ្យពួកអ្នកស្ដាប់ នូវបណ្ដាភស្ដុតាងរបស់យើង ដូចេ្នះបើអ្នកណាបានកោតខ្លាច អល់ឡោះ និងបានកែខ្លួននោះ ពួកគេគ្មានការភ័យខ្លាចឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។