كِتَٰبٌ أُنزِلَ إِلَيْكَ فَلَا يَكُن فِى صَدْرِكَ حَرَجٌ مِّنْهُ لِتُنذِرَ بِهِۦ وَذِكْرَىٰ لِلْمُؤْمِنِينَ
Khmer Translation - Rowwad Translation Center(គម្ពីរគួរអាន) គឺជាគម្ពីរមួយដែលគេ(អល់ឡោះ)បានបញ្ចុះវាមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហេតុនេះ ចូរកុំឱ្យមានការចង្អៀតចង្អល់នៅក្នុងចិត្តរបស់អ្នកអំពីវា។ (ទ្រង់បញ្ចុះវា)ដើម្បីឱ្យអ្នកព្រមានបន្លាច(មនុស្សលោក)នឹងវា ព្រមទាំងដើម្បីជាការរំឭកដល់បណ្តាអ្នកដែលមានជំនឿ។
Khmer Translation - Islamic Community Development Associationនេះគឺជាគមី្ពរ(គួរអាន)ដែលត្រូវបានគេបញ្ចុះទៅឱ្យអ្នក ហេតុនេះចូរអ្នកកុំមានការចង្អៀតចង្អល់ក្នុងទ្រូងរបស់អ្នកអំពីវា ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ដល់អ្នកប្រឆាំង)តាមរយៈវា និង ជាការរំលឹកចំពោះបណ្ដាអ្នកដែលមានជំនឿ។