ٱتَّخَذُوٓا۟ أَيْمَٰنَهُمْ جُنَّةً فَصَدُّوا۟ عَن سَبِيلِ ٱللَّهِ إِنَّهُمْ سَآءَ مَا كَانُوا۟ يَعْمَلُونَ
Khmer Translation - Rowwad Translation Centerពួកគេបានយកការស្បថស្បែរបស់ខ្លួនធ្វើជាខែលបិទបាំង ហើយពួកគេបានរារាំង(មនុស្ស)ពីមាគ៌ារបស់អល់ឡោះ។ ពិតណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ គឺអាក្រក់បំផុត។
Khmer Translation - Islamic Community Development Associationពួកគេ(ពួកពុតត្បុត)បានយកការស្បថបំពានរបស់ពួកគេ ធ្វើជាខែល(ដើម្បីការពារខ្លួន ទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេ) ហើយពួកគេបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដ ណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដគឺវាអាក្រក់បំផុត។