caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Mumtahana វាក្យខណ្ឌ 13

ម៉ាឌីណah · revelation order 91 · 60:13

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَوَلَّوْا۟ قَوْمًا غَضِبَ ٱللَّهُ عَلَيْهِمْ قَدْ يَئِسُوا۟ مِنَ ٱلْـَٔاخِرَةِ كَمَا يَئِسَ ٱلْكُفَّارُ مِنْ أَصْحَٰبِ ٱلْقُبُورِ

Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកក្រុមមួយដែលអល់ឡោះទ្រង់ខឹងសម្បាចំពោះពួកគេធ្វើជាអ្នកគាំពារឱ្យសោះ។ ជាការពិតណាស់ ពួកគេអស់សង្ឃឹមចំពោះ(ផលបុណ្យ)ថ្ងៃបរលោក ដូចជាពួកគ្មានជំនឿអស់សង្ឃឹមចំពោះ(ការឲ្យ)អ្នកដែលនៅក្នុងផ្នូរ(រស់ឡើងវិញ)ដូច្នោះដែរ (ដោយសារតែពួកគេមិនជឿឡើយ)។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកក្រុមដែល អល់ឡោះខឹងសម្បាចំពោះពួកគេធ្វើជាមិត្ដភក្ដិឱ្យសោះ។ ជាការ ពិតណាស់ ពួកគេអស់សង្ឃឹម(ចំពោះផលបុណ្យរបស់អល់ឡោះ) នៅថ្ងៃបរលោក ដូចជាពួកដែលគ្មានជំនឿអស់សង្ឃឹមចំពោះបណ្ដា អ្នកដែលនៅក្នុងផ្នូរ(ថាពួកគេមិនត្រូវបានអល់ឡោះធ្វើឱ្យរស់ ឡើងវិញឡើយ)។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70