وَلَوْ نَزَّلْنَا عَلَيْكَ كِتَٰبًا فِى قِرْطَاسٍ فَلَمَسُوهُ بِأَيْدِيهِمْ لَقَالَ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَٰذَآ إِلَّا سِحْرٌ مُّبِينٌ
Khmer Translation - Rowwad Translation Centerហើយបើទោះបីជាយើងបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរមួយដែលត្រូវបានសរសេរនៅក្នុងក្រដាស ដោយពួកគេបានប៉ះគម្ពីរនោះដោយដៃរបស់ពួកគេក៏ដោយ ក៏ពួកគ្មានជំនឿនៅតែនិយាយថា៖ នេះគឺគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងច្បាស់នោះឡើយ។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើយើងបានបញ្ចុះគម្ពីរឱ្យអ្នកនៅក្នុងក្រដាស បន្ទាប់មកពួកគេប៉ះវាដោយដៃរបស់ពួកគេផ្ទាល់ ពួកដែលប្រឆាំង ពិតជានិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងពិតប្រាកដ នោះឡើយ។