قُلْ أَرَءَيْتَكُمْ إِنْ أَتَىٰكُمْ عَذَابُ ٱللَّهِ بَغْتَةً أَوْ جَهْرَةً هَلْ يُهْلَكُ إِلَّا ٱلْقَوْمُ ٱلظَّٰلِمُونَ
Khmer Translation - Rowwad Translation Centerចូរអ្នកពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗ ឬមកដល់ស្ដែងៗ(ឃើញផ្ទាល់នឹងភ្នែក) តើមានអ្នកណាដែលត្រូវគេបំផ្លាញ ក្រៅតែពីក្រុមដែលបំពាននោះ?
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទារុណកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗ ឬដោយចំហ(មានសញ្ញាសំគាល់មុន)នោះ តើមានអ្នកណាដែល ត្រូវគេបំផ្លាញក្រៅពីពួកបំពានដែរឬទេ?