وَهُوَ ٱللَّهُ فِى ٱلسَّمَٰوَٰتِ وَفِى ٱلْأَرْضِ يَعْلَمُ سِرَّكُمْ وَجَهْرَكُمْ وَيَعْلَمُ مَا تَكْسِبُونَ
Khmer Translation - Rowwad Translation Centerហើយអល់ឡោះ(ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ)ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ទ្រង់ដឹងបំផុតនូវអ្វីពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយទ្រង់ជាអល់ឡោះដែលត្រូវគេគោរពសក្ការៈទាំងអ្នក នៅលើមេឃជាច្រើនជាន់និងផែនដី។ ទ្រង់ដឹងនូវអាថ៌កំបាំងរបស់ ពួកអ្នក និងការលាតត្រដាងរបស់ពួកអ្នក ហើយទ្រង់ក៏ដឹងផងដែរ នូវអ្វីដែលពួកអ្នកសាង។