وَلَوْ أَنَّنَا نَزَّلْنَآ إِلَيْهِمُ ٱلْمَلَٰٓئِكَةَ وَكَلَّمَهُمُ ٱلْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَىْءٍ قُبُلًا مَّا كَانُوا۟ لِيُؤْمِنُوٓا۟ إِلَّآ أَن يَشَآءَ ٱللَّهُ وَلَٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ បើទោះបីជាយើងបញ្ជូនម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេ ហើយមនុស្សស្លាប់អាចនិយាយប្រាប់ពួកគេ(ពីការពិត) ព្រមទាំងយើងប្រមូលផ្តុំឱ្យពួកគេ(រាល់អ្វីដែលពួកគេទាមទារ)ដាក់ពីមុខពួកគេក៏ដោយ ក៏ពួកគេមិនមានជំនឿនោះដែរ លើកលែងតែ(ជនណាដែល)អល់ឡោះមានចេតនាប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនដឹងនោះឡើយ។
Khmer Translation - Islamic Community Development Associationទោះបីជាយើងបានបញ្ចុះម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេ និងឱ្យមនុស្សស្លាប់និយាយទៅកាន់ពួកគេ ព្រមទាំងបានប្រមូលផ្ដុំ អ្វីៗទាំងអស់ដាក់នៅពីមុខពួកគេក៏ដោយ ក៏ពួកគេមិនជឿដែរ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ប៉ុន្ដែពួកគេភាគ ច្រើនជាពួកដែលល្ងង់ខ្លៅ។